Friday, November 11, 2016

BIG PUSH Theory

                                                    What is the Big Push?

                                                                     
Big Push is one of the earliest ideas in development economics, which is coined by Rosenstein-Rodan in 1943. It is the model of how the presence of market failures can lead to a need for a concerted economy wide and probably public-policy-led afford to get the long process of economic development under way or to accelerate it. Complementarities are present when an action taken by one agent increases the incentives for other agents to take similar actions. However, coordination failures occur when agents’ inability to coordinate their actions leads to an outcome that makes all agents worse off.

 A poor country can be caught in a low-equilibrium “poverty trap”; government intervention can potentially solve the coordination problem, and push the economic into the better equilibrium allowing a “take-off” into sustained growth. Coordination failure models highlight the fact that in order to get sustainable development underway, several things must work well enough simultaneously. For example, many wireless phone providers have calling plans in which calling someone with the same wireless plan or on the same network is costless to the consumer. It would be beneficial to an individual wireless consumer if all of his friends and relatives were on the same network. It means that the larger number of people on the network, the larger savings. It would be socially improving if everyone could find a way to coordinate their wireless provider decisions. In order to make investment to be more profitable for an individual agent, a significant number of other agents must undertake investment. Whether we are in advanced capitalist economies or in traditional subsistence developing economies. The inability to coordinate investment efforts can leave an economy stuck in a bad equilibrium. Often coordination problems are exacerbated by other market failures such as those affecting capital markets.


In 1989 this idea is more clearer by the description in the publication by Kevin Murphy, Andrei Shleifer and Robert Vishny. The approach of these authors was a turn simplified and popularized by Pual Krugman in his 1995 monograph development, Geography, and economic theory and became the classic model of the new development theories of coordination failure of the 1990s.

យន្តការស្តីអំពីសិទ្ធកុមារ (Convention on the Right of Children)

                              យន្តការស្តីអំពីសិទ្ធកុមារ 

                   Convention on the Right of Children

យន្តការស្តីអំពីសិទ្ធកុមារ (CRC) សេចក្តីផ្តើម អនុសញ្ញាស្តីពីសិទិ្ធកុមារគឺជាសន្ធិសញ្ញាអន្តរជាតិដែលមានចែងពីបទដ្ឋានអប្បរមាជាសកល និងពីគោលការណ៍សីលធម៌សម្រាប់ការប្រព្រឹត្តលើកុមារនៅក្នុងសង្គម។ អនុសញ្ញានេះ គឺជាសេចក្តីថ្លែងលំអិតមួយពីសិទ្ទិទាំងឡាយដែលកុមារគ្រប់ទិសទីត្រូវទទួលបាន ហើយរួមបញ្ជូលសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ដែលពាក់ព័ន្ធនឹងកុមារ។ នៅក្នុងអតីតកាល កុមារត្រូវបានគេចាត់ទុកគ្រាន់តែជាអ្នករងអំពើ ឬកម្មវត្ថុដែលគេប្រព្រឹត្តទៅលើតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អនុសញ្ញាស្តីពីសិទ្ធិកុមារទទួលស្គាល់កុមារថាជាមនុស្សដែលមានសិទ្ធិរបស់គេផ្ទាល់ គឺសិទ្ធិដែលគេទទួលបានអាស្រ័យដោយគេកើតជាមនុស្ស។ កុមារអាចទាមទារសិទ្ធិរបស់ខ្លួនពីអ្នកមានភារកិច្ចនានា ដូចជាឱពុក ម្តាយ និងរដ្ឋ ជាពិសេសមន្ត្រីនគរបាល និងតុលាការដែលមានភារកិច្ចគោរព ការពារ និងបំពេញតាមសិទ្ធិរបស់កុមារ។ ដូចសិទ្ធិមនុស្សទាំងអស់ផងដែរ សិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារមិនអាចបំបែកចេញពីគ្នាបាននោះទេ។ នេះមានន័យថា សិទ្ធិទាំងអស់មានទំនាក់ទំនងគ្នា ដែលពុំអាចបំបែកបានឡើយ ហើយពុំមានសិទ្ធិណាមួយសំខាន់ជាងសិទ្ធិណាមួយឡើយ។ ទោះប្បីជាយ៉ាងណាក៏ដោយ អនុសញ្ញាស្តីពីសិទ្ធិកុមារ យកចិត្តទុកដាក់ចំពោះភាពខុសគ្នានៃវប្បធម៌ នយោបាយ និងស្ថានភាពពិតខាងផ្នែកសម្ភារៈក្នុងចំណោមរដ្ឋនានា។ អ្វីដែលត្រូវយកមកពិចារណាជាចំបងបំផុតនោះគឺឧត្តមប្រយោជន៍របស់កុមារ។ អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ គឺជាថ្ងៃដែលប្រារព្ធដោយអង្គការសហប្រជាជាតិធ្វើជាទិវាកុមារសកល។ *(មហាសន្និបាតអង្គការសហប្រជាជាតិបានចាត់ទុកថ្ងៃទី២០ វិច្ឆិកា ថាជាទិវាកុមារសកល នៅឆ្នាំ១៩៥៤។ សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ក៏ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកាដែរ តែក្នុងឆ្នាំ១៩៥៩។ នៅកម្ពុជា ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្ធនៅរៀងរាល់ថ្ងៃទី០១ ខែមិថុនា។) I. អំពីអនុសញ្ញាស្តីពីសិទ្ធិកុមារ ត្រូវបានអនុម័ត និងបើកឱ្យចុះហត្ថលេខា ឱ្យសច្ចាប័ន និងឱ្យសុំចូលជាសមាជិកតាមសេចក្តីសម្រេចចិត្តលេខ៤៤/២៥ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ចូលជាធរមាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩០ ស្របតាមមាត្រា៤៩។ បុព្វកថា រដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះ យល់ឃើញថា យោងតាមគោលការណ៍នានាដែលប្រកាសក្នុងធម្មនុញ្ញសហប្រជាជាតិ ការទទួលស្គាល់សេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងសិទ្ធិស្មើភាព និងមិនអាចលក់ ដូរ ផ្ទេរ ឬដកហូតបាន របស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស ជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។ ចងចាំថា ប្រជាជាតិនៃសហប្រជាជាតិបានប្រកាសបញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួនទៅលើសិទ្ធិមូលដ្ឋានរបស់មនុស្សលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ហើយប្តេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និងកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ក្នុងសេរីភាពកាន់តែទូលំទូលាយ។ ទទួលស្គាល់ថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិនានាស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាស និងយល់ស្របថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិ និងសេរីភាពទាំងអស់ ដូចមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀតឡើយ។ រំលឹកឡើងវិញថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាសថា កុមារមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេស។ ជឿជាក់ថា គ្រួសារជាអង្គភាពគ្រឹះនៃសង្គម និងជាមជ្ឈដ្ឋានធម្មជាតិសម្រាប់ការរីកលូតលាស់ និងសុខុមាលភាពនៃសមាជិកទាំងអស់របស់សង្គម និងជាពិសេស កុមារត្រូវទទួលនូវការការពារ និងជំនួយឧបត្ថម្ភចាំបាច់ ដើម្បីឱ្យគ្រួសារអាចរ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនពេញលេញនៅក្នុងសហគមន៍។ ទទួលស្គាល់ថា កុមារ គួរត្រូវមានការអភិវឌ្ឍន៍ពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈរបស់កុមារ កុមារត្រូវធំលូតលាស់ក្នុងមជ្ឈដ្ឋានគ្រួសារ ក្នុងបិរយាកាសសុភមង្គល សេចក្តីស្រឡាញ់ និងការយោគយល់។ យល់ឃើញថា កុមារ គួរត្រូវបានគេរៀបចំឱ្យមានជីវភាពជាឯកត្តជនក្នុងសង្គម និងធំលូតលាស់ក្នុងស្មារតីនៃឧត្តមគតិ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ និងជាពិសេសក្នុងស្មារតីនៃសន្តិភាព សេចក្តីថ្លៃថ្នូរ ការអត់ឱនឱ្យគ្នា សេរីភាព សមភាព និងសាមគ្គីភាព។ ចងចាំថា ភាពចាំបាច់ដើម្បីផ្តល់ការការពារពិសេសដល់កុមារ ត្រូវបានថ្លែងក្នុងសេចក្តីប្រកាសនា ទីក្រុងហ្សឺណែវ ឆ្នាំ១៩២៤ ស្តីពីសិទ្ធិកុមារ និងក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិកុមារដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២៩៥៩ ហើយភាពចាំបាច់នេះត្រូវបានទទួលស្គាល់ នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ជាពិសេសក្នុងមាត្រា២៣ និងមាត្រា២៤) ក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ជាពិសេសក្នុងមាត្រា១០) និងក្នុងលក្ខនិ្តកៈ ,លិខិតុបករណ៍ពាក់ព័ន្ធនានារបស់ស្ថាប័នឯកទេស និងអង្គការអន្តរជាតិ ដែលមានកិច្ចការទាក់ទិននឹងសុខុមាលភាពរបស់កុមារ។ រំលឹកឡើងវិញថា បទប្បញ្ញត្តិនៃសេចក្តីប្រកាសស្តីពីគោលការណ៍ខាងសង្គមកិច្ច និងខាងផ្លូវច្បាប់ទាក់ទងនឹងកិច្ចការពារ និងសុខុមាលភាពរបស់កុមារ សំដៅជាពិសេសទៅរកការទុកដាក់ជាមួយឱពុក ម្តាយធម៌ និងស្មុំកូនក្នុងប្រទេស និងអន្តរជាតិ វិធានជាបទដ្ឋានអប្បបរមារបស់សហប្រជាជាតិដើម្បីគ្រប់គ្រងវិស័យយុត្តិធម៌សម្រាប់កុមារ (វិធានក្រុងប៉េកាំង) និងសេចក្តីប្រកាសស្តីពីការការពារស្ត្រី និងកុមារក្នុងពេលមានអាសន្ន និងជម្លោះប្រដាប់អាវុធ។ ទទួលស្គាល់ថា នៅក្នុងប្រទេសទាំងអស់លើពិភពលោកមានកុមារកំពុងរស់នៅក្នុងស្ថានភាពក៏សែនលំបាក ហើយកុមារទាំងនោះ ត្រូវការនូវការយកចិត្តទុកដាក់ពិសេស។ យកមកគិតនូវ សារសំខាន់នៃប្រពៃណី និងតម្លៃវប្បធម៌របស់ប្រជាជាតិនីមួយៗក្នុងការការពារ និងការរីកចម្រើនដោយសុខដុមរបស់កុមារ។ ទទួលស្គាល់ សារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់លក្ខខណ្ឌជីវភាពរបស់កុមារនៅគ្រប់ប្រទេស ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បានព្រមព្រៀងគ្នាដូចតទៅ៖ ផ្នែកទី១ មាត្រា១ សម្រាប់គោលបំណង់នៃអនុសញ្ញានេះ កុមារគឺជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែក្រោមច្បាប់ដែលត្រូវអនុវត្តចំពោះកុមារ នីតិភាពត្រូវបានកំណត់ទាបជាងនេះ។ មាត្រា២ ១. រដ្ឋភាគី ត្រូវគោរព និងធានាសិទ្ធិដូចចែងក្នុងអនុសញ្ញានេះ ដល់កុមារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើងណាមួយ ដោយឥតគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ដើមកំណើតជនជាតិ ឬសង្គម ទ្រព្យសម្បត្តិ អសមត្ថភាពកំណើង ឬស្ថានភាពផ្សេងទៀតរបស់កុមារ របស់ឳពុក-ម្តាយកុមារ ឬអ្នកអាណាព្យាបាលស្របច្បាប់របស់កុមារ។ ២. រដ្ឋភាគីត្រូវចាត់់វិធានការសមស្របទាំងឡាយ ដើម្បីធានាឱ្យកុមារបានទទួលនូវការការពារប្រឆាំងនឹងរាល់ទម្រង់នៃការរើសអើង ឬទណ្ឌកម្មដែលផ្អែកលើមូលដ្ឋានស្ថានភាព សកម្មភាព ការបញ្ចេញមតិ ឬជំនឿរបស់ឳពុក-ម្តាយរបស់អ្នកអាណាព្យាបាលស្របច្បាប់ ឬសមាជិកគ្រួសាររបស់កុមារ។ មាត្រា៣ ១. នៅក្នុងវិធានការទាំងអស់ដែលពាក់ព័ន្ធនឹងកុមារ ទោះធ្វើឡើងដោយស្ថាប័នឯកជន ឬសាធារណៈទទួលភារៈខាងសុខុមាលភាពសង្គម ឬដោយតុលាការ ឬអាជ្ញាធររដ្ឋបាល ឬអង្គការនីតិបញ្ញាតិ្តក៏ដោយ ឧត្តមប្រយោជន៍របស់កុមារ ត្រូវតែយកចិត្តទុកដាក់ជាចម្បង។ ២. រដ្ឋភាគីសន្យាធានាដល់កុមារនូវការការពារ និងការថែទាំចាំបាច់ដើម្បីសុខុមាលភាពរបស់កុមារ ដោយយកមកគិតនូវ សិទ្ធិ និងករណីកិច្ចរបស់ឳពុក-ម្តាយ អ្នកអាណាព្យាបាល II. ការក្លាយជាសមាជិកភាពនៃអនុសញ្ញា និងការអនុវត្តអនុសញ្ញារបស់កម្ពុជា កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ វិច្ឆិកា ១៩៩២ ជារដ្ឋភាគីនៃពិធីសារបន្ថែមប្រឆាំងនឹងការជួញដូរកុមារ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០០២ និងជារដ្ឋភាគីនៃពិធីនៃពិធីសារបន្ថែមស្តីពីការពាក់ព័ន្ធកុមារនៅក្នុងជម្លោះប្រដាប់អាវុធនៅថ្ងៃទី១៦ សីហា ២០០៦។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញធានាការពារអនុសញ្ញានេះ ជាមួយនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀតថាជាផ្នែកមួយនៃច្បាប់កម្ពុជា។ មាត្រា៤៨ គូសបញ្ជាក់បន្ថែមទៀតថា “រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។” នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១០ កក្កដា ២០០៧ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នមួយបង្កើតឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញ បានគូសបញ្ជាក់ជាថ្មី ពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងច្បាប់កម្ពុជា និងធ្វើការរំលឹកដល់ចៅក្រម ក្នុងការសម្រេចក្តី និងធ្វើការបកស្រាយច្បាប់ ថាចៅក្រមត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដល់បទបញ្ញាត្តិនៃសន្ធិសញ្ញាដែលកម្ពុជាបានទទួលស្គាល់ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារផង។ គណៈកម្មាធិការសិទ្ធិកុមារ ដោយបានក្លាយខ្លួនជារដ្ឋភាគីនៃអនុសញ្ញា រដ្ឋនោះត្រូវធ្វើការប្តេជ្ញាចិត្តដោយភា្ជប់កាតព្វកិច្ចផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសដល់កុមារព្រមទាំងសហគមន៍អន្តរជាតិ ពីការអនុវត្តបទបញ្ញាត្តិទាំងឡាយនៃអនុសញ្ញានេះដើម្បីលើកស្ទួយ និងការពារសិទ្ធិកុមារ។ យោងតាមអនុសញ្ញានេះ គណកម្មាធិការអន្តរជាតិមួយ ដែលមានអ្នកជំនាញការឯករាជ្យ ហើយដែលគេស្គាល់ជាទូទៅថាគណៈកម្មាធិការសិទ្ធិកុមារត្រូវបានបង្កើតឡើង ដើម្បីតាមដានការវិវត្តន៍របស់រដ្ឋភាគី ក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ គ្រប់រដ្ឋភាគី តម្រូវឱ្យធ្វើរបាយការណ៍ជាទៀតទាត់តាមកាលកំណត់ជូនគណៈកម្មាធិការ ពីវិធានការដែលខ្លួនប្រកាន់យកដើម្បីអនុវត្តអនុសញ្ញានេះ។ កម្ពុជាបានធ្វើរបាយការណ៍ចំនួនពីរលើករួចមកហើយជូនគណៈកម្មាធិការ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍តាមកាលកំណត់លើកទីពីររបស់ខ្លួនជូនគណៈកម្មាធិការ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ ហើយគណៈកម្មាធិការនឹងពិនិត្យរបាយការណ៍នេះ នៅពេលណាមួយក្នុងឆ្នាំ២០១០ ឬ២០១១។ 

1. សិទ្ធិកុមារ 

កុមារជានរណា? ហេតុអ្វីកុមារត្រូវបានការពារ? កុមារត្រូវគេទទួលស្គាល់ជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែច្បាប់របស់ប្រទេស ចែងពីអាយុពេញវ័យដែលគេសន្មត់រហ័សជាង។ កុមារមានសិទ្ធិឱ្យគេប្រព្រឹត្តទៅលើ ដូចមនុស្សពេញវ័យដទៃទៀតដែរ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះដែរ កុមារក៏មានសិទ្ធិពិសេសបន្ថែម ដោយសារតែពួកគេមានវ័យក្មេង និងងាយរងគ្រោះ។ កុមារនឹងមិនអាចរស់រាន និងឈានដល់សក្តានុពលពេញលេញ បើគ្មានជំនួយ និងការសហការពីមនុស្សពេញវ័យ។ គោលបំណងរបស់អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺបង្កើតជាបទដ្ឋានសម្រាប់ការពារកុមារប្រឆាំងនឹងការទុកចោលមិនយកចិត្តទុកដាក់ ការរំលោភបំពាន ការកេងប្រវ័ញ និងការរើសអើងដែលខ្លួនជួបប្រទះក្នុងកម្រិតផ្សេងៗ ជារៀងរាល់ថ្ងៃ នៅគ្រប់ប្រទេស។ 

2. គោលការណ៍នៃការអនុវត្តអនុសញ្ញា អនុសញ្ញាស្តីពីសិទ្ធិកុមារមានចែងគោលការណ៍ណែនាំ៤ ដែលតាមរយៈនៃគោលការណ៍នេះ សិទ្ធិកុមារត្រូវបានការពារ។ គោលការណ៍ទាំងបួននេះ រួមមាន៖ 

2.1. ឧត្តមប្រយោជន៍កុមារ (មាត្រា៣) គ្រប់សកម្មភាពពាក់ព័ន្ធនឹងកុមារ ត្រូវយកឧត្តមប្រយោជន៍របស់កុមារមកពិចារណាជាចម្បង។ 

2.2. ការមិនរើសអើង (មាត្រា២) កុមារគ្រប់រូបត្រូវទទួលបានសិទ្ធិទាំងអស់របស់ខ្លួន ដោយមិនមានការរើសអើងពីប្រភេទណាមួយទេ។ កុមារមិនអាចត្រូវបានគេបដិសេធសិទ្ធិរបស់ខ្លួនដោយសារតែជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា ទស្សនៈនយោបាយ ឬទស្សនៈផ្សេងៗ ជាតិ ប្រភពជនជាតិ ឬឋានៈក្នុងសង្គម ទ្រព្យសម្បត្តិ ពិការភាព កំណើត ឋានៈ ឬស្ថានភាព ផ្សេងៗទៀតរបស់កុមារ ឬឱពុក ម្តាយរបស់កុមារនោះទេ។ 

2.3. សិទ្ធិមានជីវិត សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ (មាត្រា៦) កុមារគ្រប់រូប មានសិទ្ធិមានជីវិតតាំងពីកំណើង។ រដ្ឋត្រូវធានាពីការរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់កុមារ ឱ្យមានកម្រិតអតិប្បរមាតាមដែលអាចធ្វើបាន។ 

2.4. ការគោរពទស្សនៈកុមារ (មាត្រា១២) កុមារដែលមានសមត្ថភាពបង្កើតទស្សនៈផ្ទាល់ខ្លួន មានសិទ្ធិបញ្ចេញមតិរបស់គេ ដោយសេរី ក្នុងគ្រប់បញ្ហាពាក់ព័ន្ធនឹងខ្លួនគេ។ ទស្សនៈកុមារត្រូវតែបានយកទៅពិចារណាថ្លឹងថ្លែង ឱ្យបានសម្រេចទៅតាមអាយុ និងការយល់ដឹង (ភាពចាស់ចិត្តចាស់គំនិត) របស់កុមារ។ 

3. សិទ្ធិជាក់លាក់មួយចំនួនដូចដែលបានកំណត់ក្នុងអនុសញ្ញា អនុសញ្ញាបានធ្វើការចែងយ៉ាងច្បាស់លាស់នូវសិទ្ធិសំខាន់ធំៗ ៤ ប្រភេទក្នុងគោលបំណងក្នុងការការពារកុមារ រួមមាន៖ 

3.1. សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និងវេជ្ជសាស្ត្រក្នុងកម្រិតខ្ពស់បំផុត។ 

3.2. សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំងនេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ក្នុងកម្រិតខ្ពស់បំផុត និងដើម្បីឱ្យក្លាយទៅជាសមាជិកដែលទទួលខុសត្រូវរបស់សង្គម។ សិទ្ធិនេះ រួមមានការអប់រំគ្រប់ប្រភេទ និងសិទ្ធិទទួលបានជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារ ផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម។ 

3.3. សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលាយដល់សិទ្ធិដែលត្រូវបានទទួលការការពារ រួចផុតពីអំពើ និងការប្រព្រឹត្តផ្សេងៗដែលបង្កអន្តរាយដល់កុមារ។ សិទ្ធិនេះ រួមមានការការពារពីការរើសអើសពី ការរំលាភបំពាន ការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ ការការពារកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន។ 

3.4. សិទ្ធិចូលរួម សិទ្ធិទាំងនេះ គ្របដណ្តប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួនក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្តីសម្រេចដែលប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឱកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពរបស់សង្គម ដើម្បីជាការរៀបចំសម្រាប់ជីវិតជាមនុស្សពេញវ័យ។ 

4. កាតព្វកិច្ចរស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារ រដ្ឋភាគីនីមួយៗនៃអនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖ អនុម័តច្បាប់ គោលនយោបាយ និងកម្មវិធីផ្សេងៗដើម្បីធានាការអនុវត្តន៍ និងការទទួលបានសិទ្ធិដែលមានចែងក្នុងអនុសញ្ញាសិទ្ធិកុមារ (មាត្រា៤) ចាត់វិធានការច្បាប់ រដ្ឋបាល និងវិធានការដទៃទៀតឱ្យបានសមស្របទៅនឹងកម្រិតអតិបរមានៃធនធានដែលមានរបស់ប្រទេសខ្លួន និងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថាកំណត់អាទិភាព និងទុកកុមារជាចម្បង (មាត្រា៤) លើកកម្ពស់ការយល់ដឹង ពីអនុសញ្ញាស្តីពីសិទ្ធិកុមារ (មាត្រា៤២) បញ្ជូនរបាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់កុមារ និងភាពរីកចម្រើននៃការអនុវត្តន៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ ទៅឱ្យគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិពីរឆ្នាំក្រោយពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះ និងរៀងរាល់៥ឆ្នាំម្តង បន្តបន្ទាប់មកទៀត (មាត្រា៤៤) III. ពិសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែម គឺជាឯកសារបន្ថែមលើសន្ធិសញ្ញាគោលដែលរដ្ឋនីមួយៗ អាចជ្រើសរើសដើម្បីចូលជាសមាជិក ប្រសិនបើរដ្ឋនោះយល់ព្រមទទួលកាតព្វកិច្ចបន្ថែមតាមពិធីសារនោះដោយមិនគិតដល់អនុសញ្ញាដើមឡើយ។ អនុសញ្ញាស្តីពីសិទ្ធិកុមារ មានពិធីសារបន្ថែមចំនួនពីរដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ២០០០ដូចគ្នា។ ពិធីសារមួយគឺ សំដៅប្រឆាំងនឹងការជួញដូរកុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ឯពិធីសារបន្ថែមមួយទៀត គឺសំដៅដល់ការការពារកុមារពីការពាក់ព័ន្ធនៅក្នុងជម្លោះប្រដាប់អាវុធ ដោយធ្វើការដាក់កំហិត និងបញ្ញាត្តិពីការប្រើប្រាស់ទាហានក្រោមអាយុ១៨ឆ្នាំ។ 

Ethics in the Negotiation Process

Ethics in The Negotication Process
by: Raymond Leos
















SINGAPORE HERITAGE SITE

SINGAPORE HERITAGE SITE












BAN CHIANG ARCHAEOLOGICAL SITE

BAN CHIANG ARCHAEOLOGICAL SITE








​​​​​​​​​​​​​​​​​​​​​​​​​អសមត្ថជន (Minor)

                                   ​​​​​​​​​​​​​​​​​​​​​​​​​អសមត្ថជន (Minor)

សេចក្តីផ្តើម
       នៅក្នុងសង្គមគ្រប់ប្រភេទ មិនថាសង្គមណាទេ​ ទោះបីជាសង្គមនោះសម្បូរទៅដោយ​ធនធាន​មនុស្ស​​យ៉ាង​ណា​ក៏ដោយ គេតែក្រលែកឃើញ​មានជនមួយចំនួនដែលអសមត្ថភាពទៅ នឹងកាតព្វកិច្ច ដែលច្បាប់កំណត់ឲ្យធ្វើ។ បើទោះបីជារូបវន្ត​បុគ្គលគ្រប់រូបសុទ្ធតែមានសិទ្ធិ ប៉ុន្តែ សិទ្ធិទាំងនោះ​សុទ្ធសឹងតែមានកំណត់ទុកជាមុនក្នុងច្បាប់​ ក្នុងករណីនេះ​គេ​ឃើញ​មានចំនុចមួយ​ចំនួន​ដែល រូបវន្តបុគ្គលមិនអាចបំពេញ ឬសម្រេចបានដោយ​សមត្ថភាព​(តាមអត្ថន័យច្បាប់) ផ្ទាល់ខ្លួន គឺធ្វើ​ការអាស្រ័យ​អ្នកដ៏ទៃ កិច្ចទាំងនោះត្រូវបានគេឲ្យឈ្មោះថា “អសមត្ថភាព”។ ទៀតសោទពាក្យនេះ ត្រូវបាន​គេ​ប្រើជាញឹកញាប់ ជាមួយអសមត្ថជនដែលជាបុគ្គលមានសាច់ មានឈាម ដែលយើងហៅថា​ “រូបវន្តបុគ្គល” នោះឯង។ ​ក្នុងព្រះរាជាណាចក្រកម្ពុជា នៃយើងក្រុមមនុស្ស ឬជំពូកមនុស្ស​ដែល​មិនមាន​លទ្ធភាពនឹងបំពេញកិច្ចការ ឬគ្មានសមត្ថភាព​នោះ ត្រូវបានច្បាប់​គាំពារជាពិសេសជាង សមត្ថជន ដែលជាជនដែលមានសមត្ថភាពគតិយុត្ត ពេញលេញគ្រប់លក្ខណៈ ស្របទៅតាមច្បាប់ដែល​មានចែង ហើយនៅជាធរមាន។​ អសមត្ថជន ត្រូវបានទទួលបន្ទុកក្នុងការមើល ថែរក្សាដោយ ឪពុកម្តាយ ឬអាណាព្យាបាល​ ដែលជាអ្នកឃុំគ្រង បីបាច់ មើលថែរក្សា មើលការខុសត្រូវ​ចំពោះរាល់ទង្វើ ដែលបានប្រព្រឹត្តដោយអសមត្ថជន។រូបវន្តបុគ្គលគ្រប់រូបជាជនអាចមានសមត្ថភាពគតិយុត្ត(La capacite juridique)
          
សមត្ថភាពគតិយុត្ត គឺជាសម្បទារបស់បុគ្គលម្នាក់ដែលទទួលបាននូវសិទ្ធិ និងកាតព្វកិច្ច​ ហើយប្រើប្រាស់នូវសិទ្ធិទាំងនោះ។ សមត្ថភាពគតិយុត្ត មានសមត្ថភាពខាង​អាស្រ័យផល ឬ​សម្បទា​​​ដើម្បីទទួលបាននូវសិទ្ធិ កាតព្វកិច្ច និងសមត្ថភាពខាងកាយកម្ម ឬសម្បទាដែល​អនុវត្ត​នូវសិទ្ធិ និងកាតព្វកិច្ច។
          
បុគ្គលដែលមិនអាចចាត់ចែងពេញលេញលើសមត្ថភាពទាំងពីរនេះបាន គឺជាអសមត្ថជន។ ជាគោលការណ៍​ បុគ្គលទាំងទ្បាយសុទ្ធតែមានសមត្ថភាព លើកលែងតែជនមួយចំនួនប៉ុណ្ណោះ​ដែល​​​អ​​សមត្ថភាព។

អសមត្ថភាព

I. និយមម័យ
          
ដោយផ្អែកទៅលើវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន​ ណាត “សមត្ថ”មានអត្ថន័យថា ដែលអាចដែលអាចហាន ។ នសេចក្ដីអាចការអាចហានការហ៊ានដំណើរធ្វើកើត ។ សមត្ថកាល វេលាដែលនៅប្រឹងប្រែងបានវេលាដែលធ្វើការកើតនៅឡើយ (វេលាកំពុងពេញកម្លាំង។ សមត្ថគុណ គុណនៃសេចក្ដីអាចហាន ។ សមត្ថចិត្ត ចិត្តហ៊ានចិត្តមុត ។ សមត្ថបុរស បុរសអាចហានមនុស្សហ៊ានមនុស្សមុតអ្នកធ្វើការកើតមនុស្សបានការ ។ សមត្ថភាព ភាពនៃសេចក្ដីអាចហានសេចក្ដីមោះមុត ។ល។
          
ដោយផ្អែកទៅតាមអត្ថន័យ នៃពាក្យតាមន័យច្បាប់ គឺសំដៅទៅកាន់លក្ខណៈដែលបុគ្គល​គ្មាន ដើម្បីឆ្លើយតមទៅនឹងច្បាប់រួមមាន៖

II. លក្ខណៈអសមត្ថភាពនៃបុគ្គល
          
ក្នុងនោះគេបានធ្វើការបែ​ងចែក អសមត្ថភាព​ ជាពីរប្រភេទ គឺ អសមត្ថភាពខាង​ការអាស្រ័យ​ផល​ពីសិទ្ធិ(១) និងអសមត្ថភាពខាងការិយកម្មនៃសិទ្ធិ(២)។

        ១. អសមត្ថភាពខាងការអាស្រ័យផលពីសិទ្ធិ
          
ជា​លក្ខណៈដែលគ្មានសម្បទានឹងទទួលបាននូវសិទ្ធិ។ ឧទាហរណ៍ៈ ទាសករ (អសមត្ថភាព​ទូទៅ​​​​នៃ​ការអាស្រ័យផល)។ ប៉ុន្តែ​ បច្ចុប្បន្ននេះ មានតែជនលទ្ធភាពអាស្រ័យផលពី​សិទ្ធិរបស់ខ្លួន​រហូតដល់មានការកំណត់ដោយច្បាប់។ ឧទាហរណ៍ៈ សិទ្ធិរៀបអាពាហ៍ពិពាហ៍ ច្បាប់កំណត់អាយុ​២០ឆ្នាំ សម្រាប់បុរស និង១៨ឆ្នាំ ចំពោះនារី និងសិទ្ធិបោះឆ្នោតជាដើម...។

        ២. អសមត្ថភាពខាងការិយកម្មនៃសិទ្ធិ
          
ដោយផ្អែកទៅលើមាត្រា១៦ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានចែងថា “ជនដែលត្រូវបាន​កម្រិត​សមត្ថភាព សំដៅទៅលើអនីតិជន ជននៅក្រោមអាណាព្យាបាលទូទៅ និងជនដែល​នៅ​ក្រោមហិតូបត្ថម្ភ។”
          
គ្មានសម្បទានឹងអនុវត្តដោយខ្លួនឯងបាននូវសិទ្ធិ និងកាតព្វកិច្ចដែលខ្លួនមាន។ ជនម្នាក់​ជាម្ចាស់នៃកម្មសិទ្ធិ តែច្បាប់បានបន្ថយក្នុងការអនុវត្តសិទ្ធិរបស់ជននោះ។ ឧទាហរណ៍ៈ អនីតិជន​អាចជាកម្មសិទ្ធិករ ឬម្ចាស់បំណុលដែលមានសមត្ថភាពអាស្រ័យផលពីសិទិ្ធជាម្ចាស់បំណុល ឬ​ជាកម្មសិទ្ធិករ តែគេមិនអាចអនុវត្តដោយខ្លួនឯងក្រៅពីការទទួលផលទេ ដូចជា ការលក់ ការប្តឹង​ទាមទារ​បំណុលគេត្រូវមានជនណាម្នាក់ប្រើប្រាស់សិទ្ធិនេះជំនួសខ្លួន។

III. អសមត្ថជន
          
អសមត្ថជន ត្រូវបានធ្វើការបែងចែកជាពីរ គឺ អនីតិជន និងនីតិជន។

        ១. អនីតិជន
          
ហេតុអ្វីបានជាគេចាត់ទុកថាអនីតិជនជាអសមត្ថជន?
          
យោង​តាមមាត្រា១៧​ នៃក្រមរដ្ឋប្បវេណីថ្មី បានចែងថា “អនីតិជនសំដៅទៅលើជន​ដែល​មាន​អាយុក្រោម១៨ឆ្នាំ(ដប់ប្រាំបី) ឆ្នាំ។”
          
អនីតិជនមានពីរប្រភេទគឺ៖

        ក. អនីតិជនគ្មានអត្តាធីនភាព

        ក.១. អសមត្ថភាពនៃអនីតិជនគ្មានអត្តាធីនភាព
          
អនីតិជនគ្មានអត្តាធិនភាព ជាជនអសមត្ថភាពទូទៅក្នុងការអនុវត្តនូវសិទ្ធិរបស់​ខ្លួន។​ អនីតិជន​ប្រភេទនេះ មិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងកិច្ចគតិយុត្ត (Acte juridique) តែឯង​បានទេ។ គេត្រូវមានតំណាក់កាលស្របច្បាប់ (ឪពុកម្តាយ ឬអាណាព្យាបាល) ជាអ្នកតំណាង​ក្នុងនាម​ដើម្បីផលប្រយោជន៍របស់អនីតិជននោះ ដូចជាការចុះកិច្ចសន្យាទិញ-លក់​ជាដើម...។ លើកលែងតែកិច្ចមួយចំនួនដែលធ្វើឡើយដោយអនីតិជន ដើម្បីបំពេញតម្រូវការ​ប្រចាំថ្ងៃ។
          
ចំពោះកាតព្វកិច្ចក្រៅកិច្ចសន្យា មានទោសកម្មរដ្ឋប្បវេណី​(Delit civil) ឧទោសកម្ម (Quasidelit) ។ តាមមាត្រា១២៤ នៃក្រឹត្យច្បាប់លេខ៣៨ អនីតិជនមានអាយុច្រើនជាង១៤ឆ្នាំ តែមិនទាន់គ្រប់១៨ឆ្នាំ ត្រូវទទួលខុសត្រូវ ខាងសំណង ក្នុងករណីគ្មានទ្រព្យ ឬគ្មានប្រាក់ គឺ​ឪពុកម្តាយ ឬអាណាព្យាបាលត្រូវសងជំនួស។
          
ដើម្បីការពារអនីតិជន ច្បាប់បានបង្កើតនូវវិធីពីរយ៉ាងគឺ៖

        ក.២. អភិបាលតាមច្បាប់
          
គឺជាវិធីមួយដែលផ្តល់សិទ្ធិ និងកាតព្វកិច្ចចំពោះឪពុកម្តាយ ដើម្បីថែរក្សា គ្រប់គ្រង​នូវទ្រព្យសម្បត្តិរបស់កូនជាអនីតិជន។ ឪពុកម្តាយ ជាតំណាងស្របច្បាប់រ​បស់អនីតិជន ត្រូវអនុវត្ត​រួមគ្នា​នូវអំណាចមេបា (L’aulorité parentale) 
          
យោងទៅលើមាត្រា១០៣៤ នៃក្រមរដ្ឋប្បវេណីថ្មី “អ្នកដែលមានអំណាចមេបា មានសិទ្ធិ និងករណីកិច្ច ត្រូវបីបាច់ថែរក្សារូបកាយរបស់កូនដែលជាអនីតិជន និងគ្រប់គ្រងទ្រព្យសម្បត្តិ​របស់កូននោះ។”

សិទ្ធិអភិបាលតាមច្បាប់ ជាទូទៅធ្លាក់ទៅលើឪពុកម្តាយ។ ឪពុកម្តាយ អាចបំពេញតែ​ម្នាក់ឯង​នូវកិច្ចរក្សាទុក នូវទ្រព្យសម្បត្តិ (L’ acte d’administration) ។ ចំពោះកិច្ចចាត់ចែងទ្រព្យ​សម្បត្តិ (L’ acte de disposition) ត្រូវមានការយល់ព្រមពីឪពុកម្តាយ។
          
ឪពុកម្តាយ គ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងប្រើប្រាស់ទ្រព្យនោះរហូតដល់កូនមាន​អត្តាធិនភាព ឬនិតិភាព។ សិទ្ធិប្រើប្រាស់ (Les droits de juissance Jégale) គឺ ជាសិទ្ធិដែលផ្តល់​ឲ្យ​ឪពុកម្តាយ នូវលទ្ធភាពចាត់ចែងចំណូលពីទ្រព្យសម្បត្តិរបស់កូន។ ចំណូលពីទ្រព្យសម្បត្តិនេះ​ គឺ​បំរុងសំរាប់ផ្គត់ផ្គង់ក្នុងការអប់រំ ការចំណាយលើបន្ទុក និងជួសជុលទ្រព្យសម្បត្តិរបស់អនីតិជន (ជាបឋម)។ បើសល់ គឺអាស្រ័យលើឪពុកម្តាយ ជាអ្នកចាត់ចែង។
        
ក.៣. អាណាព្យាបាល
          
ជាវិធានមួយសំដៅការការពារអនីតិជនកំព្រា ដែលឪពុកម្តាយបានស្លាប់ ឬចំពោះកូនដែល​គេបោះបង់ចោលដោយប្រគល់ទៅឲ្យអាណាព្យាបាល ឬអធ្យាប័ក (Tuteur) ថែរក្សារូបរាងកាយ និង​ប្រើប្រាស់ទ្រព្យសម្បត្តិរបស់អនីតិជននោះ។
          
ដោយផ្អែកទៅលើមាត្រា១០៥២ នៃក្រមរដ្ឋប្បវេណីថ្មី ស្តីពីការចាប់ផ្តើមឲ្យមាន អាណាព្យាបាលសម្រាប់អនីតិជន។
          
តាមក្រមរដ្ឋប្បវេណី១៩៦៧ ការបើឲ្យមានអាណាព្យាបាលនៅពេលដែលឪពុកស្លាប់ ឬ​ម្តាយស្លាប់។
          
អាណាព្យាបាល ឬអធ្យាប័ក គឺ ជាបុគ្គលដែលមានភារកិច្ចតំណាងអនីតិជន ឬក៏នីតិជន​ដែល​​ស្ថិត​នៅ​ក្រោមអាណាព្យាបាល។

        ក.៣.១. រចនាសម្ព័ន្ធនៃអាណាព្យាបាល
          
អាណាព្យាបាលមាន៖ អាណាព្យាបាល ឬអធ្យាប័ក ក្រុមប្រឹក្សាញាតិ តុលាការ។ អំណាចអាណាព្យាបាល ត្រូវប្រគល់ទៅឲ្យខាងលំនៅរបស់អនីតិជន។ អាណាព្យាបាល ឬ​អធ្យាប័ក ជាតំណាងរបស់អនីតិជន ជាអ្នកមានអំណាចអាណាព្យាបាលដែលទទួលបានពី​កំណើត (tuteur naturel) តាមច្បាប់ (tuteur legal) តាមឪពុកម្តាយ ជ្រើសរើសឲ្យ តាមក្រុមញាតិ (tuteur datif) តាមតុលាការ (tuteur judiciare) ។
          
អធ្យាប័ក ត្រូវតែជានីតិជន ដែលមានសមត្ថភាពគតិយុត្តពេញលេញ ជាជនដែលមិនធ្លាប់​មាន​​ទោសឧក្រិដ្ឋ ឬមជ្ឈឹម (សម្លាប់, លួច...)។ អធ្យាប័កត្រូវគេបែងជាពីរ គឺ អធ្យាប័ក​ដែល​ជា​សញ្ជាតិ និងអធ្យាប័កដែលមិនមែនជាសញ្ជាតិរបស់អនីតិជន។ ជនដែលមិនមែនជាញាតិ​លោហិត ឬមិនមែនជាញាតិពន្ធរបស់ឪពុកម្តាយ អនីតិជន មិនអាចបង្ខំ​ឲ្យទទួលភារកិច្ច​ជា​អធ្យាប័ក​បានទេ។ ជាគោលការណ៍ ភារៈនេះតម្រូវចំពោះសមាជិក​​ដែល​ជាសាច់ញាតិ របស់​អនីតិជន។ តាមក្រមរដ្ឋប្បវេណីឆ្នាំ១៩៦៧ ចែងអំពីមូលហេតុដែលត្រូវអនុគ្រោះមួយចំនួយ ចំពោះ​ជនដែលអាចរួចផុតពីភារៈ អធ្យាប័ក ដោយធ្វើការបែងចែករវាងអធ្យាប័កតាមបណ្តាំ និង​អធ្យាប័កដោយក្រុមប្រឹក្សាញាតិ។
          
ក្រុមប្រឹក្សាញាតិមិនត្រូវឲ្យតិចជាង៦នាក់ ប្រជុំក្រោមអធិបតីភាពរបស់មេឃុំ នៅសាលាឃុំ​នៃទីលំនៅរបស់អនីតិជន។ ក្រុមប្រឹក្សាញាតិតែងតាំង​​និងសម្រេចទៅលើហេតុដែលគួរអនុគ្រោះ​ទាំងឡាយ ឬហេតុដែលត្រូវដកចេញពីអាណាព្យាបាល ត្រូវពិនិត្យការគ្រប់គ្រង អនុញ្ញាតិឲ្យ​អធ្យាប័ក ធ្វើកិច្ចការដែលចាត់ទុកថា ធ្ងន់ធ្ងរ (លក់, បញ្ចាំ អចលនវត្ថុរបស់អនីតិជន​ឲ្យអចលនវត្ថុ​ទទួល​នូវសេវភាព...។) អនុញ្ញាតិឲ្យអនីតិជនរៀបអាពាហ៍ពិពាហ៍ (ទោះបី អនីតិជនមានអត្តាធិន​ភាព​​​ក៏ដោយ)។ ចំពោះកូនឥតខាន់ស្លា រាល់កិច្ចការដែលចាត់ទុកថា ធ្ងន់ធ្ងរ ត្រូវមាន​ការអនុញ្ញាតិ​ពីតុលាការ។

ក្រុមប្រឹក្សាញាតិនោះ ត្រូវយកបុព្វញាតិដែលនៅរស់ រួមមានចំនួនចាប់ពីប្រាំមួយនាក់​ ឡើងទៅ គឺបងប្រុសដែលជានីតិជន នៃកូននោះ និងបងប្រុសនីតិជននៃឪពុកកូននោះ ជា​សមាជិក ក្រោមអធិបតីភាពនៃមេឃុំ។ បើញាតិទាំងឡាយនោះមិនគ្រប់ប្រាំមួយនាក់ មេឃុំត្រូវ​ជ្រើរើស​សាច់ញាតិឯទៀត ឬញាតិពន្ធ (សាច់ថ្លៃ)។ បើទាស់ណាស់ទៅទៀត ត្រូវយកមិត្តសំលាញ់ នៃឪពុកក៏បាន។
          
ក្រុមប្រឹក្សាញាតិ គឺ មេឃុំកោះដោយចិត្តឯងឲ្យមកប្រជុំក្តី ឬដោយមានពាក្យពីសាច់​ញាតិនៃកូនជាអនីតិជននោះសុំក្តី។
          
ក្រុមប្រឹក្សាញាតិត្រូវប្រជុំនៅសាលាឃុំខាងលំនៅនៃកូន ដែលអនីតិជននោះ​រស់នៅ។ ត​មក​ក្រុមប្រឹក្សាញាតិចាត់ម្នាក់ជាអាណាព្យាបាល។

លើកូនឥតខាន់ស្លា៖ បើឪពុកនៃកូនដែលជាអនីតិជនឥតខាន់ស្លាមិនបាន​ជ្រើស​រើស​​​អាណាព្យាបាលឲ្យកូនទេ អំណាចព្យាបាលនោះត្រូវធ្លាក់ទៅលើបងប្រុស​ទាំងឡាយ​ នៃកូន​នោះ ដែលរួមឪពុកម្តាយជាមួយគ្នា ហើយជានីតិជនផង ដោយយោងទៅ​តាម មាត្រា៣៨៥ នៃ​ក្រមរដ្ឋប្បវេណី១៩៦៧ ដែលនិយាយអំពីលំដាប់ពីបងទៅប្អូន។ បើគ្មានបង​ប្រុសរួម​ឪពុកម្តាយ​ជា​នីតិជនទេ អំណាចព្យាបាលត្រូវធ្លាក់ទៅលើប្តី​នៃបងស្រីទាំងឡាយ ដែលរួមឪពុកម្តាយ​តែមួយ​ដោយ រើសយកបងដែលចាស់ជាងគេ (មាត្រា៣៨៦ នៃក្រមរដ្ឋប្បវេណី១៩៦៧)។ បើគ្មាន​បងប្រុស​រួម​ឪពុកម្តាយ ឬបងថ្លៃប្រុសទេ តុលាការត្រូវទំលាក់អំណាចព្យាបាលនេះ ទៅលើញាតិ​ណាមួយ​ដែលមានសាច់ជិត (មាត្រា៣៨៧ នៃក្រមរដ្ឋប្បវេណី១៩៦៧)។ អ្នកតុលាការតំរូវខាងលើ​មិនអាចប្រកែកមិនទទួលអំណាចព្យាបាលនេះបានទេ លើលែងតែមានហេតុផលដូចជា សុខភាព អាយុ(ច្រើនជាង៦០ឆ្នាំ) បន្ទុកនៃគ្រួសាររបស់ខ្លួន ឬមុខងាររាជការដែលខ្លួនជាប់​រវល់(មាត្រា៣៩៥ នៃក្រមរដ្ឋប្បវេណី១៩៦៧)។

លើកូនដែលគេបោះបង់ចោល៖ តាមមាត្រា៣៨៩ នៃក្រមរដ្ឋប្បវេណី១៩៦៧ តុលាការត្រូវផ្តល់អាណាព្យាបាលឲ្យក្មេងដែលគេបោះបង់ចោលទាំងឡាយ ដោយចិត្តឯង​ក្តី​ ដោយមានពាក្យបណ្តឹងពីជនណាក្តី។

        ក.៣.២. កាតព្វកិច្ច និងសិទ្ធិអធ្យាប័ក

អធ្យាប័កមានមុខងារចម្បងពីរគឺ៖

អធ្យាប័កត្រូវទុកបាលិកដូចជាកូនបង្កើតរបស់ខ្លួន និងមានកាតព្វកិច្ចដូចជាឪពុក​ក្នុងគ្រួសារ។ កូនអនីតិជននោះ ត្រូវគោរពប្រតិបត្តិ ស្តាប់បង្គាប់អធ្យាប័កដូចជា​ឪពុកបង្កើត របស់ខ្លួនដូច្នោះដែរ។

អធ្យាប័កជាអ្នកទទួលទុកដាក់ទ្រព្យសម្បិត្តរបស់អនីតិជន ដែលខ្លួនត្រូវគ្រប់គ្រង​ថែរក្សានោះក្នុងបន្ទុកខ្លួនទាំងអស់។

អធ្យាប័កមិនអាចទទួលបញ្ចាំ ទទួលជួលនូវទ្រព្យសម្បត្តិរបស់បាលិតបានទេ។ ហើយក៏មិនអាចអនុញ្ញាតឲ្យអនីតិជននោះធ្វើអំណោយនូវទ្រព្យរបស់ខ្លួនខ្លះ ឬទាំងអស់បានឡើយ។

អធ្យាប័​កមិនអាចលក់ បញ្ចាំអចលនវត្ថុ ឬឲ្យចលនវត្ថុទទួលនូវសេវភាព មិនអាចខ្ចី បុល ឬប្តឹងដល់តុលាការជាប្រយោជន៍អនីតិជននោះដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សា​ញាតិ បើបាលិតនោះជាកូនមានខាន់ស្លា ឬពីប្រធានសាលាដំបូង (បើបាលិត​នោះជា​កូន​ឥតខាន់ស្លា) បានឡើយ។

កិច្ចដែលអធ្យាប័កអាចធ្វើបាន ដោយមិនចាំបាច់មានការព្រមព្រៀងពីក្រុមប្រឹក្សា​ញាតិមាន៖

ពេលអនីតិជនក្លាយទៅជានីតិជន ឬជនមានអត្តាធិនភាព របបអាណាព្យាបាល​ត្រូវបានបញ្ចប់ ហើយអធ្យាប័កត្រូវរាយការណ៍នូវអ្វីដែលខ្លួនបានចាត់ចែងទ្រព្យសម្បត្តិ នៃ​ក្មេងនោះ ប្រាប់វានៅមុខក្រុមប្រឹក្សាញាតិ បើក្មេងនោះជាកូនមានខាន់ស្លា។ បើជាកូន​ឥតខាន់ស្លា ប្រធានសាលាដំបូងត្រូវជំរះគណនីរបស់អាណាព្យាបាលនោះ ហើយ​អធ្យាប័ក​​ត្រូវប្រគល់បេតិកភ័ណ្ឌ ដែលខ្លួនបានទទួលគ្រប់គ្រងរក្សាឲ្យទៅ​អនីតិជន​នោះវិញ។

        ខ. អនីតិជនមានអត្តាធិនភាព
          
មាត្រា២១ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ត្រង់ចំនុច១ បានចែងថា “ក្នុងករណីដែល​អនីតិជនដែលបានដល់អាយុ១៦ (ដប់ប្រាំមួយ)ឆ្នាំ ទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យ តុលាការ​អាចប្រកាស់នូវអត្តាធីនភាពរបស់អ្នកនោះបានតាមពាក្យសុំរបស់អនីតិជននោះ ប្រសិនបើ​តុលាការ​​យល់ឃើញថា អត្តាធីនភាពស្របនឹងផលប្រយោជន៍របស់អនីតិជននោះ។ ក្នុងករណីនេះ តុលាការត្រូវសួរយោបល់ពីអ្នកមានសិទ្ធិអំណាចមេបា។”
          
អនីតិជនមានអត្តាធិនភាពទៅតាមច្បាប់កំណត់ ចាប់ពីអាយុ១៦ឆ្នាំ​(ក្រមរដ្ឋប្បវេណី​ខ្មែរ​ឆ្នាំ១៩៦៧ គឺ១៨ឆ្នាំ)។
          
អត្តាធិនភាព គឺជាអំពើមួយដែលផ្តល់ឲ្យអនីតិជនគ្រប់គ្រងខ្លួនឯង និងចាត់ចែងទ្រព្យរបស់​ខ្លួនដោយខ្លួនឯង។
          
អត្តាធិនភាព ត្រូវបានប្រគល់ទៅឲ្យអនីតិជនតាមច្បាប់ (Emancipation légale) ដោយ​ស្ម័គ្រចិត្ត (Emancipation volontaire) និងដោយតុលាការ (Emancipation judiciaire)

ចំពោះសេចក្តីសម្រេចប្រគល់អត្តាធិនភាពឲ្យអនីតិជន ត្រូវបញ្ជាក់ក្នុងលិខិត​ចំនួន៣ច្បាប់ ដោយមានចុះហត្ថលេខាត្រឹមត្រូវ។ លិខិតមួយច្បាប់ជូនទៅសាលាដំបូង មួយច្បាប់​ទៀត​ប្រគល់ឲ្យអនីតិជន មួយច្បាប់ទៀតតំកល់ទុក នៅសាលាឃុំខាងលំនៅ​របស់អនីតិជន។

អនីតិជនដែលបានអត្តាធិនភាពហើយ អាចបំពេញកិច្ចការដោយខ្លួនឯងបាន ប៉ុន្តែ​ចំពោះកិច្ចការ​ទាំងឡាយណាដែលកាលពីមុនអាណាព្យាបាលរបស់ខ្លួនត្រូវសុំការអនុញ្ញាតពីក្រុម​ប្រឹក្សា​ញាតិសិនទើបធ្វើបាននោះ ឥឡូវនេះអនីតិជននោះអាចធ្វើកិច្ចការទាំងឡាយនោះបាន លុះត្រា​តែ​មានហិតូបត្ថម្ភកៈមួយនាក់អមផង។

អនីតិជនដែលបានអត្តាធិនភាពហើយ មានការចាយវាយដោយខ្ជះខ្ជាយបង្ហិននូវ​ទ្រព្យ​សម្បតិ្ត​របស់ខ្លួន ឬបានចុះកិច្ចសន្យានឹងគេច្រើនហួសហេតុពេក តុលាការអាចដកហូត​អត្តាធិនភាព​នោះ ឬធ្វើការដកហូតតាមការប្តឹងរបស់ហិតូបត្ថម្ភកៈក៏បាន។ ឯខ្លួនអនីតិជននោះ ត្រូវ​ដាក់​ឲ្យ​នៅក្រោមអាណាព្យាបាលជាថ្មីវិញទៀត។

កិច្ចសន្យាទាំងឡាយណាដែលត្រូវបានហិតូបត្ថម្ភកៈអម​ ទើបធ្វើបាន ហើយជនដែល​មាន​​​អត្តាធិនភាព​ធ្វើតែម្នាក់ឯង កិច្ចសន្យាទាំងឡាយនោះត្រូវទុកជាមោឃៈ ឬនឹងបន្ថយ​ខ្លះ​ក៏​បាន។

        ២. នីតិជន
     
គ្រប់បុគ្គលដែលមានអាយុ១៨ឆ្នាំ ច្បាប់កំណត់ថាជានីតិជន (Le majeur) ដែលជាជនដែល​មានសមត្ថភាពពេញលេញ នូវរាល់កិច្ចការទាំងឡាយដែលទាក់ទងនឹងកិច្ចការស៊ីវិល។
          
ប៉ុន្តែ ដោយស្ថានភាពរបស់នីតិជនដែលមានការអន់ថយខាងស្មារតី ខាងរូបរាងកាយដែល​ខ្លួនគ្មានលទ្ធភាព ការពារនូវផលប្រយោជន៍របស់ខ្លួនបាន ដូច្នេះច្បាប់បានចែងពីការការពារចំពោះ​នីតិជនទាំងនោះ។ នីតិជនប្រភេទនោះ ត្រូវបានច្បាប់កំណត់ឲ្យស្ថិតនៅក្រោម​អាណាព្យាបាល និង​​​​​ស្ថិតក្រោមហិតូបត្ថម្ភ។

        ក. នីតិជនស្ថិតក្រោមអាណាព្យាបាល
          
ជាជនគ្មានសមត្ថភាពខាងការិយកម្មទាំងស្រុង។ នីតិជនអសម្ថភាពត្រូវបានដកសិទ្ធិគ្រប់​គ្រង​ទ្រព្យសម្បត្តិរបស់ខ្លួន។
          
នីតិជនអសមត្ថភាពមានពីរប្រភេទគឺ៖
  • គំហាត់ៈ គឺជាអំពើដែលតុលាការឃាត់ ឬដកហូតពីនីតិជនណាម្នាក់ នូវសិទ្ធិគ្រប់គ្រងទ្រព្យ​សម្បត្តិរបស់ខ្លួន។
       
 ក.១. ជនគំហាត់ស៊ីវិល
          
ជនទាំងឡាយណាដែលជានីតិជនអសមត្ថភាព មានវិបត្តិព្រោះល្ងីល្ងើ ឬឆ្កួតវង្វេង នឹងត្រូវ​ដក​សិទ្ធិគ្រប់គ្រងទ្រព្យរបស់ខ្លួន ដោយមានសាលក្រមរបស់តុលាការ។ ជនគំហាត់​ចាត់ទុក​ដូចជាក្មេងអនីតិភាព ហើយត្រូវចាត់ចែងឲ្យមាន​ អាណាព្យាបាល​តាមវិធាន​ដូចគ្នា​នឹង​អនីតិជនដែរ។

        ក.២.​ ជនគំហាត់ព្រហ្មទណ្ឌ                 ជនទាំងឡាយណាដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ជាទណ្ឌិតហើយនោះ នឹងត្រូវ​ដក​​​​ហូត​នូវ​សិទ្ធិគ្រប់គ្រងទ្រព្យរបស់ខ្លួន។ ទណ្ឌិតរើសជនណាម្នាក់ ដែលខ្លួនចង់ឲ្យធ្វើជា​អាណាព្យាបាល​លើទ្រព្យរបស់ខ្លួន ក្នុងវេលាដែលខ្លួនកំពុងជាប់ទោស។ បើទណ្ឌិពុំបានរើសអ្នក​ជា​អាណាព្យាបាលទេ អាជ្ញាធរឃុំត្រូវចាត់តាំងអាណាព្យាបាលឲ្យ។ ក្នុងការចាត់តាំង​អាណាព្យាបាល លើទ្រព្យសម្បត្តិរបស់ទណ្ឌិតដែលត្រូវគំហាត់នោះ អាជ្ញាធរឃុំ ឬសង្កាត់ត្រូវ​គោរពតាមបទបញ្ញាតិ្តស្តីអំពីការតម្រូវលើការប្រគល់អំណាចព្យាបាលនោះ។ អំណាចព្យាបាលត្រូវផុត នៅពេលដែលទណ្ឌិតបានសេរីភាពវិញ។
          
វិធានទាំងឡាយដែលបានបញ្ញាតិ្តពីកាតព្វកិច្ចរបស់អាណាព្យាបាល នៃអនីតិជនទៅលើ​ការគ្រប់គ្រងបេតិកភ័ណ្ឌរបស់អនីតិជន ដែលមានកំណត់នៅក្នុងអំណាចព្យាបាលនោះ គឺត្រូវយក​មកអនុវត្តនៅក្នុងអំណាចព្យាបាលលើទណ្ឌិតដែលត្រូវគំហាត់នេះដែរ។

        ខ. នីតិជនស្ថិតក្រោមហិតូបត្ថម្ភ
          
មាត្រា២៩ នៃក្រមរដ្ឋប្បវេណីថ្មី បានចែងថា “ជនដែលបានទទួលការប្រកាស់ចាប់ផ្តើម​ហិតូបត្ថម្ភ ត្រូវហៅថា ជនក្រោមហិតូបត្ថម្ភ ហើយត្រូវស្ថិតនៅក្រោមការថែរក្សាដោយ ហិតូបត្ថម្ភកៈ។”

ជាជនដែលចាយវាយខ្ជះខ្ជាយហួសហេតុ ឬជនដែលមានសតិទន់ខ្សោយដោយជម្ងឺថ្លង់ គ ខ្វិន ជរា ប្រមឹក ងងឹតងងល់ ញៀនអាភៀន (មិនមែនជានីតិជនដែលឆ្គួតវង្វេងល្ងីល្ងើ) ដែល​អាច​ត្រូវ​តុលាការសម្រេចឲ្យស្ថិតនៅក្រោមហិតូបត្ថម្ភ ដើម្បីធ្វើការពិភាក្សា ឬត្រួតពិនិត្យលើ​សកម្មភាព​ស៊ីវិល។
         
នីតិជនស្ថិតក្រោមហិតូបត្ថម្ភកៈ មានសមត្ថភាពបំពេញដោយខ្លួនឯងនូវកិច្ចការប្រចាំថ្ងៃ កិច្ច​ដែលជាប់ទាក់ទងនឹងជីវភាពឯកជន (ទទួលកូនចិញ្ចឹម កិច្ចគ្រប់គ្រង) លើលែងតែ​ការរៀប​អាពាហ៍ពិពាហ៍ ត្រូវមានការយល់ព្រមពីហិតូបត្ថម្ភកៈ។
          
រាល់កិច្ចចាត់ចែងដែលនីតិជនបំពេញតែម្នាក់ឯង ចាត់ទុកជាមោឃៈ។ ប៉ុន្តែ ចាត់ទុកថា​មាន​សុពលភាព លើកលែងតែមានការខូចប្រយោជន៍ (ហិតវិបរិត=Lésion) ឬ ចុះកិច្ចសន្យា​ច្រើនពេក។ ហិតូបត្ថម្ភកៈ​អាចប្តឹងសុំវិកតិការ ភេទ(Rescission) ឬបន្ថយ(Action en escision pour lésion ou action en réduction pour excis)
         
សេចក្តីសន្និដ្ឋាន

ដូចដែលបាន អធិប្បាយខាងលើ ធ្វើឲ្យយើងដឹងកាន់តែច្បាស់ថា “អសមត្ថភាព” ជាអ្វី? ហើយដឹងកាន់តែច្បាស់ថា នរណាជាជនអសមត្ថភាព ហើយត្រូវបានច្បាប់កំណត់យ៉ាងច្បាស់​ផងដែរ។ អសមត្ថភាព ជាភាពដែលមិនអាច សម្រេចបានដោយ​ឯកឯង គ្មានសិទ្ធិពេញលេញ​ទៅតាមច្បាប់ ពោលគ្មានសេរីភាព ក្នុងការប្រតិបត្តិ ឬអនុវត្តអ្វី លើកលែងតែជាសកម្មភាពប្រចាំថ្ងៃ ឬមានការយល់ព្រមពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាល ដែលជាអ្នកគ្រប់គ្រង។ អសមត្ថភាព​មានច្រើនរូបភាព តែអសមត្ថភាពក្នុងន័យនេះសំដៅទៅ​លើសកម្មភាព​គតិយុត្ត​ដែលបុគ្គល​គ្មាន ដូចដែលមាន នៅ​ក្នុង​អត្ថបទខាងលើង អសមត្ថភាព ត្រូវបានផ្តោតយ៉ាងសំខាន់ ទៅលើរូបវន្ត​បុគ្គល ដែលរួមមាន អនីតិជន និងនីតិជន។ ដោយអនីតិជនជាជនដែលស្ថិតនៅក្រោយ​ការគ្រប់គ្រងពីឪពុកម្តាយ ឬអាណាព្យាបាល និងច្បាប់​ការពារ​ជាពិសេស ហើយកំណត់យ៉ាង​ច្បាស់ផងដែរ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួលបន្តិច ក្នុងការស្វែងយល់ និងដឹងយ៉ាងប្រត្យក្ស អំពីសិទ្ធិ និងសកម្មភាពដែលអនុញ្ញាតដោយច្បាប់។ សូម្បីតែនីតិព្រហ្មទណ្ឌក៏បានសង្កត់ធ្ងន់ត្រង់​ចំនុចនេះផងដែរ។ ឧទាហរណ៍ៈ ដូចជាការប្រព្រឹត្តកំហុសរបស់អនីតិជន ច្បាប់មានវិធាន​ការដូចគ្នា​ទៅនឹងនីតិជនផងដែរ តែមានលក្ខណៈធូស្រាលជាង។ ប៉ុន្តែ នីតិជន ដែលយើង​ចាត់ទុ​ក​ជា​ជន មានអាយុគ្រប់គ្រាន់ និងសមត្ថភាពគតិយុត្តទៅហើយវិញនោះ ហេតុអ្វីបានជាគេ​ធ្វើ​ការរាប់បញ្ជូល​នីតិជន​​ទៅក្នុងលក្ខខណ្ឌ​ដែលហៅថា អសមត្ថជនដែរ? ក្នុងនេះក៏បាន​បញ្ជាក់​រួច​ហើយ​ដែរ នៅខាងក្នុង​ផ្នែក​សំខាន់ នៃអត្ថបទ។

ឯកសារយោង
មាត្រា១៦, ១៧, ២១,​ ២៩, ១០៣៤,​ និងមាត្រា១០៥២
មាត្រា៣៣៦, ៣៧២, ៣៧៣, ២៨៥, ៣៨៦, ២៨៧, ៣៨៩, និងមាត្រា៣៩៥ នៃក្រមរដ្ឋប្បវេណី ២០០៧